ផ្នែក C 🧩

ពី Prompt ល្អ ទៅជា Skill ក្នុង Gemini

ប្រែ Prompt ល្អៗទៅជា Skill ដែលប្រើម្តងហើយម្តងទៀត

ឧទាហរណ៍អាជីវកម្ម៖

C1

ស្វែងរកផ្នែកដែលច្រំដដែលៗ

យក Prompt ផ្ទាំងពីផ្នែក B (Prompt 3)។ សប្តាហ៍នេះ អ្នកបង្កើតផ្ទាំង Hydrafacial។ សប្តាហ៍ក្រោយ អ្នកត្រូវការផ្ទាំងសម្រាប់សេរ៉ូម Vitamin C ដូច្នេះអ្នកចម្លង Prompt ចាស់ បិទភ្ជាប់ ហើយកែពាក្យខ្លះ។

សប្តាហ៍នេះ

This week — Hydrafacial poster

Context: A promotion poster for Lotus Glow Aesthetic Clinic's Facebook page.

Instructions: Create a vertical (4:5) poster.

Input: Offer: November Hydrafacial — $45. Scene: a clean treatment bed with soft lighting.

Constraints: Pink and gold accents. Large empty space at the top. English text only: "HYDRAFACIAL — $45". No faces.

សប្តាហ៍ក្រោយ — ចម្លង បិទភ្ជាប់ កែ

Next week — copy, paste, edit for the serum

Context: A promotion poster for Lotus Glow Aesthetic Clinic's Facebook page.

Instructions: Create a vertical (4:5) poster.

Input: Product: Lotus Glow Vitamin C Serum 30 ml — $25. Scene: the serum bottle on a marble table with fresh oranges.

Constraints: Pink and gold accents. Large empty space at the top. English text only: "VITAMIN C SERUM — $25". No faces.

បន្ទាត់ផ្លាស់ប្តូរ?
Contextទេ — ចម្លងរាល់ដង
Instructionsទេ — ចម្លងរាល់ដង
Inputបាទ — ផលិតផល តម្លៃ និងឈុត
Constraintsស្ទើរតែទេ — ផ្លាស់តែអក្សរលើផ្ទាំង
បញ្ហា: រាល់ផ្ទាំងថ្មី ត្រូវរក Prompt ចាស់ ចម្លង និងកែ ហើយងាយលុប “No faces” ឬពណ៌ម៉ាកដោយច្រឡំ។ បុគ្គលិកម្នាក់ៗក៏មានច្បាប់ចម្លងខុសគ្នាបន្តិច្នួច។
ដំណោះស្រាយ: រក្សាទុកបន្ទាត់ដែលមិនផ្លាស់ប្តូរក្នុង Skill ម្តង។ បន្ទាប់មក អ្នកវាយតែអ្វីដែលថ្មី៖

› /lotus-glow-image-prompts Poster: Vitamin C Serum $25, bottle on marble with fresh oranges.

C2

ពី Prompt ល្អ ទៅជា Skill

Skill គឺជាការណែនាំដែលរក្សាទុក ហើយ Gemini ប្រើវាម្តងហើយម្តងទៀត។ នៅផ្នែក B អ្នកវាយ Context និង Constraints ដដែលៗ។ ដាក់វាចូល Skill ម្តង ហើយរាល់ពេលក្រោយ អ្នកវាយតែ Instructions និង Input ប៉ុណ្ណោះ។

🧩 saved in skill

Context
Constraints

⌨️ typed each time

Instructions
Input
ផ្នែកដាក់នៅណាឧទាហរណ៍
1. Contextរក្សាទុកក្នុង SkillClinic name; images and clips for Facebook and TikTok
4. Constraintsរក្សាទុកក្នុង SkillPink, gold and white; no faces; English text only; space for Khmer text; no before/after
2. Instructionsវាយរាល់ពេល“Poster”, “10-second clip”
3. Inputវាយ ឬអាប់ឡូតរាល់ពេលThe product, price and scene; an uploaded poster
ពេលណាគួរបង្កើត Skill: នៅពេលអ្នកប្រើ Prompt ប្រភេទដដែលយ៉ាងតិចម្តងក្នុងមួយសប្តាហ៍ ឬនៅពេលបុគ្គលិកច្រើននាក់ត្រូវការចម្លើយបែបដូចគ្នា។

C3

បង្កើត Skill ដំបូង

Skill ឥតគិតថ្លៃ (មិនចាំបាច់ជាវ)។ អ្នកត្រូវមានអាយុ ១៨+ ចូលគណនី ហើយបើក Keep Activity។ ប្រើបានលើវេប កម្មវិធីទូរស័ព្ទ និង Mac។

វិធីល្អបំផុតពេលពេលវេលា
១. បង្កើតដោយខ្លួនឯងអ្នកមាន Prompt ល្អរួចហើយ (ផ្នែក B ឬ C4) ដើម្បីបិទភ្ជាប់≈ ៣ នាទី
២. បង្កើតជាមួយ Geminiអ្នកដឹងថាចង់បានអ្វី តែមិនដឹងសរសេរ។ Gemini សួរសំណួរ ហើយព្រាង Skill ឲ្យ≈ ៥ នាទី
៣. ពីឆាតមួយឆាតមួយទើបផ្តល់លទ្ធផលដែលអ្នកចង់ធ្វើម្តងទៀត≈ ១ នាទី

វិធីទី ១ — បង្កើតដោយខ្លួនឯង (Create manually)

  1. 1បើក Menu → Customize → Skills (ចុច More ជាមុន បើមិនឃើញ Customize)។
  2. 2ចុច Create → Create manually។
  3. 3ឈ្មោះ៖ អក្សរអង់គ្លេសតូច ភ្ជាប់ដោយសញ្ញា - ឧ. lotus-glow-image-prompts។
  4. 4ការពិពណ៌នា៖ មួយប្រយោគអំពីពេលណាត្រូវប្រើ។ Gemini អានវាដើម្បីសម្រេចថាពេលណាត្រូវប្រើ។
  5. 5ការណែនាំ៖ បិទភ្ជាប់ Context និង Constraints ពីផ្នែក B (មើលឧទាហរណ៍ក្នុង C4)។
  6. 6ចុច Create ហើយប្រាកដថា Skill បានបើក។

វិធីទី ២ — បង្កើតជាមួយ Gemini (Create with Gemini)

  1. 1បើក Menu → Customize → Skills រួចចុច Create → Create with Gemini។
  2. 2ពិពណ៌នា Skill ពីរបីប្រយោគ៖ សម្រាប់អ្នកណា ត្រូវបង្កើតអ្វី និងច្បាប់ដែលត្រូវអនុវត្តជានិច្ច (មើលឧទាហរណ៍ខាងក្រោម)។
  3. 3ឆ្លើយសំណួររបស់ Gemini ដូចជា ពណ៌ម៉ាក ទំហំ ភាសា និងត្រូវធ្វើអ្វីពេលខ្វះតម្លៃ។
  4. 4ពិនិត្យឈ្មោះ ការពិពណ៌នា និងការណែនាំដែល Gemini ព្រាង។ កែអ្វីដែលខុស ហើយពិនិត្យថាមានច្បាប់ B2 (គ្មានមុខ គ្មាន before/after គ្មានតម្លៃប្រឌិត)។
  5. 5ចុច Create ប្រាកដថា Skill បានបើក ហើយសាកល្បងដោយសំណើមួយបន្ទាត់ (C5)។
ឧទាហរណ៍ទី ១ — Skill រូបភាព (វាយក្នុង Create with Gemini): ចម្លងអត្ថបទនេះ រួចឆ្លើយសំណួរបន្តរបស់ Gemini៖

› Make a skill called lotus-glow-image-prompts for Lotus Glow Aesthetic Clinic in Phnom Penh. When I give a product or service, a price and a scene, it should create a Facebook or TikTok image directly: vertical 4:5 for posters, square 1:1 for posts. Always use soft pink #D9668A, gold #C9A24B and white; no faces or bodies; English text only, with empty space for Khmer text; never before/after results or medical claims. If I don't give a price, it must ask me instead of inventing one.

ឧទាហរណ៍ទី ២ — Skill សំណើតម្លៃ: វិធីដដែលប្រើបានសម្រាប់សំណើតម្លៃ។ វាយអត្ថបទនេះ ឆ្លើយសំណួររបស់ Gemini (អាសយដ្ឋាន លេខទូរស័ព្ទ លក្ខខណ្ឌកក់ប្រាក់) រួចសាកល្បងជាមួយបន្ទាត់ “សាកល្បង” ក្នុង C4៖

› Make a skill called lotus-glow-quotation for Lotus Glow Aesthetic Clinic in Phnom Penh. When I give a client, the services, the number of sessions and the prices, it should reply with a finished price quotation as a table: Service, Sessions, Unit price (USD), Total, then the subtotal, any discount and the final total, with the arithmetic checked. Put the clinic name, address, phone, quotation number and date at the top, and "valid for 14 days, prices in USD" plus deposit and booking terms at the bottom. Add a one- or two-line message I can send with it in a chat. If a price is missing, ask me; never invent one. No medical claims or guaranteed results.

វិធីទី ៣ — ពីឆាតមួយ: ក្រោយឆាតដែលមានលទ្ធផលល្អ វាយប្រយោគនេះ ហើយ Gemini ប្រែឆាតទៅជាសេចក្តីព្រាង Skill។ ពិនិត្យវាដូចវិធីទី ២៖

› Create a skill based on what we just did.

មិនថាប្រើវិធីណា: លទ្ធផលគឺ Skill ដូចគ្នា — មានឈ្មោះ ការពិពណ៌នា និងការណែនាំ។ អ្នកអាចបើកវាពេលក្រោយក្នុង Customize → Skills ហើយកែបន្ទាត់ណាមួយដោយខ្លួនឯង។
មន្ទីរ Skill: សម្រាប់ Skill អាជីវកម្មរួចស្រេច ២៤ (Caption រូបភាព វីដេអូ កំណត់ហេតុប្រជុំ អ៊ីមែល របាយការណ៍ នីតិវិធី ការជ្រើសរើសបុគ្គលិក សំណើតម្លៃ ការឆ្លើយអតិថិជន សំណើគម្រោង ស្លាយ ហិរញ្ញវត្ថុ និងច្រើនទៀត) ដែលបំពេញដោយព័ត៌មានអាជីវកម្មរបស់អ្នក សូមបើកទំព័រ Skill Lab។Skill Lab ↗

Sources: Create & manage skills — Gemini Apps Help ↗

C4

Skill សម្រាប់រូបភាព វីដេអូ និងសំណើតម្លៃដែលធ្វើជាប្រចាំ

Skill បីគ្របដណ្តប់ផ្ទាំង វីដេអូ និងសំណើតម្លៃដែលអ្នកធ្វើរៀងរាល់សប្តាហ៍។ Skill នីមួយៗរក្សាទុក Context និង Constraints ពី C1 ដូច្នេះអ្នកវាយតែផលិតផល តម្លៃ និងឈុតថ្មីប៉ុណ្ណោះ។

របៀបដំណើរការ: វាយឈ្មោះ Skill និងមួយបន្ទាត់អំពីផលិតផលថ្មី។ Skill រូបភាពបង្កើតផ្ទាំង ហើយ Skill វីដេអូបង្កើតវីដេអូភ្លាមៗក្នុងឆាត មិនចាំបាច់ចម្លង Prompt ទេ។
វីដេអូដំណើរការក្នុង Skill: Skill អាចបង្កើតវីដេអូដោយផ្ទាល់ជាមួយ Create video ហើយ — មិនចាំបាច់ចម្លង និងបិទភ្ជាប់ Prompt ទេ។ វីដេអូនៅតែត្រូវការ AI Plus ឬខ្ពស់ជាង។ នៅលើគម្រោង Free ប្រើ Skill រូបភាព និងសំណើតម្លៃ។
សាកល្បងជាមុន: សាកល្បង C5 មុនថ្នាក់។ បើ Gemini ឆ្លើយជាអត្ថបទជំនួសរូបភាព ឬវីដេអូ សូមបន្ថែម “Create the image now.” ឬ “Create the video now.” ហើយពិនិត្យថា Skill បានបើក។
Skill 1

lotus-glow-image-prompts

(posters, post images, info cards)

ការពិពណ៌នា (Description): Use when I need a Facebook or TikTok image, poster or info card for Lotus Glow Aesthetic Clinic.

ការណែនាំ (Instructions)

បរិបទ៖ អ្នកបង្កើតរូបភាពសម្រាប់ Lotus Glow Aesthetic Clinic ដែលជាគ្លីនិកសោភ័ណភាពនៅភ្នំពេញ។ រូបភាពសម្រាប់ Facebook និង TikTok។

ការណែនាំ៖ ពេលខ្ញុំផ្តល់ផលិតផល ឬសេវា តម្លៃ និងឈុត សូមបង្កើតរូបភាពភ្លាមៗ។ កុំឆ្លើយជា Prompt អត្ថបទ។ ក្រោយរូបភាព ស្នើជម្រើសមួទៀតជាប្រយោគខ្លីមួយ។

ព័ត៌មានបញ្ចូល៖ ប្រើតែផលិតផល តម្លៃ ឈុត និងអត្ថបទដែលខ្ញុំផ្តល់។ បើខ្ញុំមិនផ្តល់តម្លៃ សូមសួរខ្ញុំជាមុន កុំបង្កើតតម្លៃ។ ទំហំ៖ បញ្ឈរ 4:5 សម្រាប់ផ្ទាំង ការ៉េ 1:1 សម្រាប់រូបប្រកាស លុះត្រាតែខ្ញុំប្រាប់ផ្សេង។

លក្ខខណ្ឌ៖ ពណ៌ផ្កាឈូកស្រាល #D9668A មាស #C9A24B និងស។ ស្អាត ទំនើប ស្ងប់។ គ្មានមុខ ឬរាងកាយមនុស្ស។ អក្សរអង់គ្លេសតែប៉ុណ្ណោះ និងតែអត្ថបទខ្លីដែលខ្ញុំផ្តល់។ ទុកកន្លែងទំនេរធំសម្រាប់អត្ថបទខ្មែរ។ ហាមលទ្ធផល before/after ការអះអាងផ្នែកវេជ្ជសាស្ត្រ និងរូបថតអតិថិជនពិត។

សាកល្បង

› /lotus-glow-image-prompts Poster: Vitamin C Serum $25, bottle on marble with fresh oranges.

› /lotus-glow-image-prompts Info card: "Chemical peel aftercare" — 4 simple steps with icons.

Skill 2

lotus-glow-video

(TikTok and Reels clips — creates the video directly)

Skill នេះបង្កើតវីដេអូដោយផ្ទាល់ក្នុងឆាត។ ត្រូវការ AI Plus ឬខ្ពស់ជាង។

ការពិពណ៌នា (Description): Use when I need a short TikTok or Facebook Reels video for Lotus Glow Aesthetic Clinic, including turning a poster into a video.

ការណែនាំ (Instructions)

បរិបទ៖ អ្នកបង្កើតវីដេអូខ្លីសម្រាប់ Lotus Glow Aesthetic Clinic ដែលជាគ្លីនិកសោភ័ណភាពនៅភ្នំពេញ។ វីដេអូសម្រាប់ TikTok និង Facebook Reels។

ការណែនាំ៖ ពេលខ្ញុំពិពណ៌នាឈុត ឬអាប់ឡូតផ្ទាំង សូមបង្កើតវីដេអូភ្លាមៗដោយឧបករណ៍វីដេអូរបស់ Gemini។ កុំឆ្លើយជា Prompt អត្ថបទ។ ក្រោយវីដេអូ ស្នើគំនិត "ពង្រីក ១០ វិនាទី" មួយជាប្រយោគខ្លី។

ព័ត៌មានបញ្ចូល៖ ប្រើតែឈុត ផលិតផល ឬផ្ទាំងដែលខ្ញុំផ្តល់។

លក្ខខណ្ឌ៖ ១០ វិនាទី បញ្ឈរ 9:16។ កាមេរ៉ាផ្លាស់ទីយឺតៗ ស្ងប់ ពន្លឺទន់ ពណ៌ផ្កាឈូក មាស និងស។ គ្មានមុខ។ សំឡេងស្រាលៗ គ្មានសំដី។ បើអាប់ឡូតផ្ទាំង កុំប្តូរអក្សររបស់វា។ ហាមលទ្ធផល before/after ឬរូបខ្មែតជិតនៃស្បែកដែលបានព្យាបាល។

សាកល្បង

› /lotus-glow-video Serum bottle on a marble table, morning light, the camera slowly circles it.

› /lotus-glow-video (upload 10_Sample_Poster_HYDRAFACIAL.png) Make a teaser from this poster.

បើមិនដំណើរការ

  1. 1បានតែអត្ថបទ ឬ Prompt → បន្ថែម “Create the video now.” ហើយពិនិត្យថាអ្នកប្រើ AI Plus ឬខ្ពស់ជាង។
  2. 2បានតែរូបភាព ឬវីដេអូមិនតាមច្បាប់ម៉ាក → ចាប់ផ្តើមដោយ “Create a video:” ហើយពិនិត្យថា Skill បើក។
Skill 3

lotus-glow-quotation

(price quotations for clients and companies)
ហេតុអ្វីត្រូវមាន: សំណើតម្លៃច្រំដដែលជាងគេ៖ ក្បាលឯកសារ តារាង និងលក្ខខណ្ឌដូចគ្នារាល់ពេល មានតែអតិថិជន សេវា និងតម្លៃដែលផ្លាស់ប្តូរ។

ការពិពណ៌នា (Description): Use when I need a price quotation for a client, a company or an event group for Lotus Glow Aesthetic Clinic.

ការណែនាំ (Instructions)

បរិបទ៖ អ្នកសរសេរសំណើតម្លៃ (quotation) សម្រាប់ Lotus Glow Aesthetic Clinic ដែលជាគ្លីនិកសោភ័ណភាពនៅភ្នំពេញ។ សំណើតម្លៃផ្ញើទៅអតិថិជនម្នាក់ៗ ក្រុមហ៊ុន និងក្រុមពិធីមង្គលការ។

ការណែនាំ៖ ពេលខ្ញុំផ្តល់ឈ្មោះអតិថិជន សេវា និងតម្លៃ សូមឆ្លើយជាសំណើតម្លៃរួចស្រេចក្នុងតារាង — មិនចាំបាច់សរសេរឡើងវិញ។ បន្ទាប់មក បន្ថែមសាររបស់ខ្លីមួយ ឬពីរបន្ទាត់ ដែលខ្ញុំអាចផ្ញើជាមួយវាតាមឆាត។

ព័ត៌មានបញ្ចូល៖ ប្រើតែអ្វីដែលខ្ញុំផ្តល់ ឬឯកសារដែលខ្ញុំអាប់ឡូត៖ ឈ្មោះអតិថិជន សេវា ចំនួនដង តម្លៃនីមួយៗ បញ្ចុះតម្លៃ (បើមាន) និងរយៈពេលសុពលភាព។ បើខ្វះតម្លៃ សូមសួរខ្ញុំ កុំបង្កើតតម្លៃដោយខ្លួនឯង។

លក្ខខណ្ឌ៖ តារាងមានជួរ៖ សេវា ចំនួនដង តម្លៃឯកតា (USD) និងសរុប។ បង្ហាញសរុបរង បញ្ចុះតម្លៃ និងសរុបចុងក្រោយ ហើយពិនិត្យការគណនា។ ខាងលើ៖ ឈ្មោះគ្លីនិក អាសយដ្ឋាន លេខទូរស័ព្ទ លេខសំណើ និងកាលបរិច្ឆេទ។ ខាងក្រោម៖ សុពលភាព [១៤] ថ្ងៃ តម្លៃជា USD លក្ខខណ្ឌកក់ប្រាក់ និងការកក់ពេល។ រក្សាឈ្មោះសេវាទាំងអង់គ្លេស និងខ្មែរ បើខ្ញុំផ្តល់ទាំងពីរ។ ហាមការអះអាងផ្នែកវេជ្ជសាស្ត្រ ហាមការធានាលទ្ធផល និងកុំដាក់ឈ្មោះអ្នកណាផ្សេងក្រៅពីអតិថិជនដែលខ្ញុំប្រាប់។ បើលេខមិនត្រូវ សូមប្រាប់ខ្ញុំមួយបន្ទាត់ កុំបិទបាំង។

សាកល្បង

› /lotus-glow-quotation Client: Ms. Sophea. 3 Hydrafacial sessions at $45 each, 1 chemical peel at $45, 10% off the package, valid 14 days.

› /lotus-glow-quotation (upload 02_Price_List) Quotation for Angkor Travel: 12 staff, one Hydrafacial each. Suggest a group discount and ask me to approve it first.

ពិនិត្យលេខ: Gemini អាចបូកខុស ដូច្នេះពិនិត្យសរុបរង បញ្ចុះតម្លៃ និងសរុបដោយខ្លួនឯងមុនផ្ញើ។ សុំវាក្នុង Canvas (A9) បើចង់កែ និងនាំចេញជា PDF ឬ Google Doc។

C5

ប្រើ សាកល្បង និងកែលម្អ Skill

Gemini អាចប្រើ Skill ដោយស្វ័យប្រវត្តិ នៅពេលសំណើរបស់អ្នកត្រូវនឹងការពិពណ៌នារបស់វា។ អ្នកក៏អាចហៅវាដោយខ្លួនឯង៖ វាយ / (ឬ @) ក្នុងប្រអប់វាយ ហើយជ្រើស Skill។ អាចប្រើ Skill ច្រើនក្នុងឆាតតែមួយ។

មុន និងក្រោយ: Prompt ផ្ទាំងសេរ៉ូម ៤ បន្ទាត់ពី C1 នៅសល់តែមួយបន្ទាត់៖

› /lotus-glow-image-prompts Poster: Vitamin C Serum $25, bottle on marble with fresh oranges.

Gemini បង្កើតផ្ទាំងភ្លាមៗក្នុងឆាត — មិនចាំបាច់ចម្លង ឬបិទភ្ជាប់។

សាកល្បងជាមួយកញ្ចប់លំហាត់

សាកល្បងវាយ ឬអាប់ឡូតលទ្ធផលល្អ
Same look, new serviceImage skill: “Poster: Acne treatment $40, clean treatment bed.”A poster image appears: pink and gold; no faces; text “ACNE TREATMENT — $40”
Missing priceImage skill: “Poster for full-leg laser hair removal.”Asks for the price instead of inventing one (it is blank in the price list)
Rule checkImage skill: “Before-and-after photo of acne treatment.”Says no to before/after and suggests another idea
Poster to videoVideo skill + upload 10_Sample_Poster_HYDRAFACIAL.pngA 10-second 9:16 clip appears in the chat; poster text unchanged; an “extend” idea
Extend itVideo skill: “Extend this by 10 seconds: end on the reception desk with flowers.”Clip matches the brand; a person checks every image and clip before posting
កែលម្អ: បើលទ្ធផលខុស កុំគ្រាន់តែកែចម្លើយ — បើក Skill ហើយបន្ថែមច្បាប់មួយក្នុង Instructions រួចសាកល្បងម្តងទៀត។

C6

ដែនកំណត់ និងបញ្ជីត្រួតពិនិត្យ

ដែនកំណត់ (វិច្ឆិកា ២០២៦)អត្ថន័យ
Images and videos can be created inside a skill; other tools (Canvas, Deep Research, Create music, Guided Learning) don't run inside a skill yetប្រើ Skill សម្រាប់ផ្ទាំង វីដេអូ និងសំណើតម្លៃ (វីដេអូត្រូវការ AI Plus ឡើង)។ សម្រាប់តន្ត្រី ឬស្លាយ ឲ្យ Skill សរសេរ Prompt រួចប្រើឧបករណ៍ដោយខ្លួនឯង
Reference files: text-based only (no .docx or .xlsx), uploaded with a SKILL.md on the webសរសេរពណ៌ និងច្បាប់ម៉ាកចូល Instructions
Up to 100 skills active at once; deleting a skill can't be undoneទាញយកច្បាប់ចម្លងមុនលុប
Sharing skills with staff is “coming soon”បុគ្គលិកម្នាក់ៗបង្កើត Skill ដោយខ្លួនឯង
Needs age 18+ and Keep Activity onកុំដាក់ទិន្នន័យអ្នកជំងឺ
Gems on personal accounts become draft skills on 17 November 2026 (work accounts in 2027)Gems ចាស់នឹងក្លាយជា Skill

បញ្ជីត្រួតពិនិត្យ

Sources: Create & manage skills ↗Gems to skills transition ↗

បន្ទាប់ →

D. ភ្ជាប់កម្មវិធី៖ Gemini ធ្វើការជាមួយ Gmail, Drive, Calendar និង Canva